ឥណ្ឌា​និង​ប៉ាគីស្ថាន ជួប​គ្នា​ដោយ​ស្ងាត់ៗនៅ​ឌូបៃ ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែននៅ​កាស្មៀរ។

មន្ត្រីជាន់​ខ្ពស់​នៃ​ភ្នាក់ងារ​ចារកិច្ច​ឥណ្ឌា និង​ប៉ាគីស្ថាន ទំនង​ជាបាន​ជួប​ចរចា​គ្នា​ដោយ​ស្ងាត់​នៅក្រុង​ឌូបៃ និង​ក្រោម​ការ​សម្របសម្រួល​​របស់​អារ៉ាប៊ីសាអូឌីត កាលពី​ខែ​មករា​ ដើម្បីសម្រក​ភាព​តាន​តឹង​យោធា នៅ​តាម​ព្រំដែន​ ក្នុង​តំបន់​កាស្មៀរ។ នេះ​បើ​តាមប្រភព​ស្និទ្ធ​នឹង​សំណុំរឿងដែល​ទើប​អះអាង​ប្រាប់​​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters កាលពី​ថ្ងៃទី ១៤​មេសា ម្សិលមិញ។ ប្រទេស​ជិត​ខាង​មាន​អាវុធ​នុយក្លេអ៊ែរ​ដូច​គ្នា​ទាំង​ពីរ គឺឥណ្ឌា​និង​ប៉ាគីស្ថាន​លែង​និយាយ​រក​គ្នា តាំង​ពី​ឆ្នាំ២០១៩មក។••• ចុចអានបន្ត •••

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​ដោះលែង​អ្នក​ជាប់ឃុំ​​នៅ​មីយ៉ាន់ម៉ា​និង​បញ្ចប់​អំពើ​ហិង្សា។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​ម្តង​ទៀត​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងអស់​ជាបន្ទាន់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា រួម​ទាំង​លោក​ស្រី Aung San Suu Kyi ទីប្រឹក្សា​រដ្ឋ​និង​លោក​ប្រធានាធិបតី Win Myint ហើយ​ឲ្យ​បញ្ចប់​អំពើ​ហិង្សា។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​សម្តែង​នូវ​ក្តី​បារម្ភ​យ៉ាង​ខ្លាំងចំពោះ« ស្ថានការណ៍​ដែល​ធ្លាក់​ដុនដាប​កាន់តែ​ឆាប់​រហ័ស»••• ចុចអានបន្ត •••