ពលរដ្ឋ​មួយ​ចំនួន​​ស្នើ​រដ្ឋាភិបាល​ទប់ស្កាត់​ទំនិញ​ឡើងថ្លៃ​ពេល​រីក​រាលដាល​ជំងឺ​កូវីដ១៩។

ប្រជា​ពលរដ្ឋ​មួយចំនួន​រស់នៅ​រាជធានី​ភ្នំពេញ ស្នើ​រដ្ឋាភិបាល​ទប់ស្កាត់​ទំនិញ​ឡើងថ្លៃ​អំឡុង​រីក​រាលដាល​ជំងឺ​កូ​វីដ​–១៩​។ អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដាក់ចេញ​នូវ​វិធានការ​ទប់ស្កាត់​ទំនិញ​ឡើងថ្លៃ ដើម្បី​ស្ដារ និង​ជួយ​កាត់បន្ថយ​បន្ទុក​របស់​ប្រជាពលរដ្ឋ ដែល​ពួកគាត់​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ១៩។ ពលរដ្ឋ​មួយចំនួន​រស់នៅ​រាជធានី​ភ្នំពេញ​ត្អូញត្អែរ​អំពី​ទុក្ខ​លំបាក​របស់​ពួកគាត់ ដែល​ពុំ​មាន​លទ្ធភាព​ទិញ​ស្បៀងអាហារ​បំរុង​សម្រាប់​ស្នាក់​នៅផ្ទះ ខណៈ​អាជ្ញាធរ​ដាក់ចេញ​នូវ​វិធានការ​រឹត​បន្តឹង​បិទ​ខ្ទប់​តំបន់​ពួកគាត់។ ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ លោក ម៉ៅ ឆន ប្រាប់​អាស៊ីសេរី​ថា ពួកគាត់••• ចុចអានបន្ត •••

សមាគម​​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ​នឹង​​បន្ថយ​​អត្រា​ការ​​​ប្រាក់​និង​​ពន្យារ​​ពេល​​សង​​​​ត្រឡប់​តាម​​សំណើ​រដ្ឋាភិបាល។

សមាគម​​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ​កំពុង​​ប្រជុំ​ជាមួយ​​តំណាង​​​សមាជិក​របស់​​ខ្លួនដែល​​មាន​​ជាង​​មួយ​រយ​ (១១៤) គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ដើម្បី​​រក​​នីតិវិធី​​ជួយ​​សម្រួល​​ដល់​​ពលរដ្ឋតាម​សំណើ​រដ្ឋាភិបាល​។ អ្នក​នាំ​​ពាក្យ​​សមាគម​​គ្រឹះ​ស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុលោក កាំង តុងងី មិន​​ទាន់​​អាច​​វាយ​​តម្លៃ​​បាន​​ថា ខាង​​គ្រឹះស្ថាន​​​មីក្រូ​ហិរញ្ញ​វត្ថុ​នីមួយៗ​នឹង​​អាច​​ជួយ​​បញ្ចុះ​​ការ​​ប្រាក់​​បាន​​កម្រិត​​ណា​ឬ​​ក៏​​ជួយ​​ពន្យារ​ពេល​សង​ប្រាក់​​ត្រឡប់​​បាន​​ប៉ុន្មាន​ខែ​ទេ។ តែ​លោក​​​ឲ្យ​ដឹង​​ថា​ ​នៅ​​សប្ដាហ៍​ក្រោយ​ខាង​​សមាគម​នឹង​​ចេញ​​ប្រកាស​​អំពី​​នីតិវិធី​​ក្នុង​​ការ​​ជួយ​​សម្រួល​​​នេះ។ លោក​បន្ត​ថា ​សមាគម​​​នឹង​​​ស្ដាប់​​តាម​​ការ​​ណែនាំ​​របស់​​រដ្ឋាភិបាល​​ហើយ​​ខិតខំ​​​រក​​នីតិ​វិធី​​ដើម្បី​​ឈាន​​ដល់​​ការ​​ជួយ​​សម្រួល​​​ពលរដ្ឋ​ក្នុង​​ស្ថាន​​ភាព​​នេះ​៖ «យើង​ពិនិត្យ​មើល​ក្នុង​​ទិដ្ឋភាព​​ផ្លូវ​ច្បាប់​ក្នុង​​ទិដ្ឋភាព​​ប្រតិបត្តិ​ការ​​វា​យ៉ាង​​ម្ដេច? ​អ៊ីចឹង​ណា។ អ៊ីចឹង​យើង​​កំពុង​​តែ​​ជជែក​​​ជាមួយ​​អ្នក​​ពាក់ព័ន្ធ​នៅ​​ក្នុង​​វិស័យ​​ហ្នឹង​ ដើម្បី​​ដឹង​​ថា••• ចុចអានបន្ត •••