ភរិយា ៧ ប្រភេទ ដែលកត់ត្រានៅ​ក្នុង​ព្រះត្រៃបិដក។

នាង សុជាតា គឺ​ជា​កូនប្រសារស្រី​របស់​សេដ្ឋី​ឈ្មោះ ​អានាថបិណ្ឌិក ដែល​ជា​គ្រហស្ថ​សាវក​​​ដ៏​ល្បីល្បាញ​មួយ​រូប។ នៅ​ក្នុង​គម្ពីរ​អង្គុត្តរនិកាយ ​នៃ​គម្ពីរ​ព្រះត្រៃបិដក​ជា​ភាសា​បាលី មាន​និទាន​មួយ​ ដែល​រៀបរាប់​ថា នៅ​ពេល​ព្រះ​ពុទ្ធ​កំពុង​ទេសនា​នៅ​ក្បែរ​​ឬ​នៅ​ផ្ទះ​របស់​អានាថបិណ្ឌិកសេដ្ឋី សម្លេង​របស់​នាង​សុជាតា​ដែល​ស្រែក​ជេរស្តី​ឲ្យ​អ្នក​បម្រើ​ទាំងឡាយ​នោះ ​បានរំខាន​ដល់​ការ​ទេសនា​របស់​ព្រះ​អង្គ ។ ព្រះ​ពុទ្ធ​បាន​មាន​ពុទ្ធដីកា​ឲ្យ​គេ​ហៅ​នាង​សុជាតា​មក​ស្តាប់​បទទេសនា​របស់​ព្រះអង្គ ។••• ចុចអានបន្ត •••

បុរសដែលខ្ពស់ជាគេ ក្នុងពិភពលោក កំពស់ 2.51 ម៉ែត្រ​ឯណោះ។

មនុស្សយើងគ្រប់រូបកើតមកគឺមានរូបរាងកាយ និងកំពស់មិនដូចគ្នាទេ ខ្លះកើតមកស្គម ខ្លះកើតមកធាត់កាម៉ាប់ ខ្លះរាងស្អាត ខ្លះខ្ពស់ ខ្លះទាប ខ្លះល្មម គឺអាស្រ័យទៅតាមធម្មជាតិដែលផ្តល់អោយ។ រីឯមនុស្សយើងធម្មតាដែលមានកំពស់ខ្ពស់ខ្លាំងនោះ គឺភាគច្រើនគឺមានកំពស់ ២ម៉ែត្រ គឺគេហៅថាដើមត្នោតហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែបុរសម្នាក់នេះវិញគឺគេហៅថាមនុស្សយក្ស ដែលគាត់មានកំពស់រហូតដល់ជិត២.៥១••• ចុចអានបន្ត •••

ស្ដ្រីចំណាស់សួរទៅព្រះពុទ្ធថា៖ “ធ្វើម្ដេចទើបឈប់ក្រ?”

មានស្ដ្រីចំណាស់ខ្សត់ទ្រព្យម្នាក់ថ្លែងសួរដោយអស់សង្ឃឹមទៅកាន់ព្រះពុទ្ធពេលទ្រង់កំពុងបិណ្ឌបាតថា៖ “បើខ្ញុំករុណាក្រខ្សត់យ៉ាងនេះ តើនឹងអាចប្រគេនចង្ហាន់ថ្វាយព្រះអង្គនិងលោកសង្ឃឯទៀតយ៉ាងម៉េចកើត? តើធ្វើម៉េចទើបអាចចាកផុតពីភាពក្រខ្សត់?” ព្រះពុទ្ធទ្រង់មានពុទ្ធដីកាតបថា៖ “នេះមកពីអ្នកមិនចេះធ្វើទាន?” ស្ដ្រីចំណាស់ក៏តប៖ “តើត្រូវធ្វើទានយ៉ាងម៉េចបើមិនមានទ្រព្យកាសផង?” ព្រះពុទ្ធទ្រង់មានពុទ្ធដីកាតបថា៖ “អ្នកអាចធ្វើទានដោយរបស់ជាច្រើន មិនចាំបាច់តែទ្រព្យឬប្រាក់កាសឬក៏វត្ថុនំចំណិអីនោះទេ” ទ្រង់មានពុទ្ធដីកាបន្តថា៖ “មុខរបស់អ្នកអាចញញឹម រីករាយ សើច••• ចុចអានបន្ត •••