ព្រែក​ទាល់ ត្រូវ​បានចាត់ទុក​ថា ជា​តំបន់​ដែល​មាន​ពពួកសត្វ​ស្លាប​កម្រៗ រស់នៅ​ច្រើនជាងគេ​បំផុតលើ​ពិភពលោក​

ព្រែកទាល់ជាប្រព័ន្ធបរិស្ថានធម្មជាតិមួយគ្មានពីរ ដែលស្ថិតនៅខាងជើងឈៀងខាងលិចនៃទីរួមខេត្តបាត់ដំបង មានចម្ងាយស្មើនឹងពាក់កណ្តាលផ្លូវនៃការធ្វើដំណើរ តាមទូកពីខេត្តបាត់ដំបងទៅខេត្តសៀមរាប។​អ្នកទេសចរអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានដោយមធ្យោបាយទូក កាណូត អូប័រ និងប្រើពេលប្រមាណ ៧​ម៉ោង នៅរដូវវស្សា និង១០ ម៉ោងនៅរដូវប្រាំង អាស្រ័យលើល្បឿនកាណូត ។ ព្រែកទាល់​ ជារមណីយដ្ឋានជំរកសត្វស្លាបអាថ៍កំបាំងធម្មជាតិនៅតំបន់ទន្លេសាបមួយដែលមានតាំងពីយូលង់ណាស់មកហើយ••• ចុចអានបន្ត •••

ឧទ្យានជាតិវីរៈជ័យ សក្តានុពល សត្វព្រៃ និងសម្រស់ត្រកាលនៃធម្មជាតិ។

ឧទ្យានជាតិវីរៈជ័យស្ថិតក្នុងភូមិសាស្ត្រខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែងដែលមានផ្ទៃដីចំនួន៣៣២.៥០០ ហិកតា។ បើយើងនិយាយពីសក្តានុពលក្នុងឧទ្យានជាតិវីរៈជ័យនៃភូមិសាស្ត្រខេត្តប៉ែកឦសាន្តមួយនេះ ធម្មជាតិក្នុងព្រៃ និងតាមដងអូ រួមទាំងសត្វព្រៃ​គឺជាអ្វី​ដែល​ធ្វើឱ្យ​ឧទ្យានជាតិ​មួយ​នេះ​មាន​សម្រស់ស្រស់​ត្រកាលបង្អួតអ្នកដែលបានទស្សនា និងរងចាំភ្ញៀវទេសចរដែលហ៊ានប្រជែងមើលសម្រស់ដ៏ត្រកាល។ ក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ សត្វព្រៃជាច្រើនកំពុងសំងំរស់នៅយ៉ាងមានសេចក្តីសុខដែលមានដូចជា សត្វស្វា កន្ទុយសរ ទោច ជ្រូកព្រៃ ឈ្លូស••• ចុចអានបន្ត •••