ឧទ្យានជាតិវីរៈជ័យ សក្តានុពល សត្វព្រៃ និងសម្រស់ត្រកាលនៃធម្មជាតិ។

ឧទ្យានជាតិវីរៈជ័យស្ថិតក្នុងភូមិសាស្ត្រខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែងដែលមានផ្ទៃដីចំនួន៣៣២.៥០០ ហិកតា។ បើយើងនិយាយពីសក្តានុពលក្នុងឧទ្យានជាតិវីរៈជ័យនៃភូមិសាស្ត្រខេត្តប៉ែកឦសាន្តមួយនេះ ធម្មជាតិក្នុងព្រៃ និងតាមដងអូ រួមទាំងសត្វព្រៃ​គឺជាអ្វី​ដែល​ធ្វើឱ្យ​ឧទ្យានជាតិ​មួយ​នេះ​មាន​សម្រស់ស្រស់​ត្រកាលបង្អួតអ្នកដែលបានទស្សនា និងរងចាំភ្ញៀវទេសចរដែលហ៊ានប្រជែងមើលសម្រស់ដ៏ត្រកាល។ ក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ សត្វព្រៃជាច្រើនកំពុងសំងំរស់នៅយ៉ាងមានសេចក្តីសុខដែលមានដូចជា សត្វស្វា កន្ទុយសរ ទោច ជ្រូកព្រៃ ឈ្លូស••• ចុចអានបន្ត •••

អាជីវករ​ត្អូញត្អែរ​​លក់​ដូរ​​មិន​​ដាច់​​អំឡុង​​ពិធី​បុណ្យ​​ចូលឆ្នាំខ្មែរ​ ស្រប​ពេល​​ជំងឺកូវីដ-១៩ បន្តរាតត្បាត​​ខ្លាំង​។

ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​រៀងរាល់ឆ្នាំ អាជីករលក់​​បន្លែ ផ្លែឈើ ផ្កា និង​​ឥវ៉ាន់​ច្រើន​​តែង​តែ​​រីករាយ​​ចំពោះ​​អតិថិជន​ចូលទិញ​​ទំនិញ​​ស្ទើ​លក់​​មិន​ទាន់ ប៉ុន្តែ​​ឆ្នាំ​នេះ​​ទិដ្ឋភាព​​នៃ​ការ​លក់​ដូរ​តាម​​ផ្សារ ប្រែ​​ស្ងាត់​​ខុស​ពី​ធម្មតា​​បន្ទាប់​ពី​ជំងឺកូវីដ១៩ រាតត្បាត​​ខ្លាំង​​ចូល​សហគមន៍។ ​ អាជីវករ​​នៅ​ផ្សារ​ដេប៉ូ រាជធានីភ្នំពេញ​លោកស្រី សុខ ហួរ ប្រាប់​​អាស៊ីសេរី​ថា រាល់​ឆ្នាំ​​មុន​ថ្ងៃបុណ្យ​​ធំៗ​​មួយ​​សប្តាហ៍​អាជីវករ​​លក់​ដាច់••• ចុចអានបន្ត •••