កម្មវិធីចាក់ផ្សាយ

សូមរង់ចាំទស្សនាកម្មវិធីផ្សាយ ជាច្រើនទៀត…

01

ព័ត៌មាន ជាតិ និង អន្តរជាតិ (ជាភាសាខ្មែរ អង់គ្លេស និង ចិន) ព្រមទាំងឡាយ ផ្សាយបន្តផ្ទាល់ព្រឹតិការណ៍សង្គម។

02

កំសាន្ត៖ ភាពយន្តខ្នាតខ្លី (Short Films) វីដេអូឯកសារ សល្បៈ តន្រ្តី និង កំប្លែង។

03

កម្មវិធីចំណេះដឹង និង អប់រំ៖ចាក់ផ្សាយឡាយ បង្រៀនភាសាអង់គ្លេស និង ភាសាចិន រៀងរាល់ថ្ងៃ

អានបន្ត

04 កម្មវិធី ថិចធីប

កម្មវិធី ថិចធីប (TECH TIPS) ផ្តល់ជួន គន្លឹះបច្ចេកទេសនៃបច្ចេកវិទ្យាសម័យទំនើប ដែលជាចំណេះដឹងចាំបាច់ មានអត្ថប្រយោជន៍ទាក់ទងនឹងទូរស័ព្ទ កុំព្យូទ័រ និង បណ្តាញសង្គមហ្វេសប៊ុក ឬ យូធូប ។ល។

05 កម្មវិធី ពាក្យក្នុងចិត្ត

យើងផលិតកម្មវិធីនេះឡើង ក្នុងគោលបំណងផ្តល់ឱកាស ដល់ទស្សនិកជន និយាយពាក្យក្នុងចិត្ត (ចែករំលែក) ប្រាប់ពិភពលោក ដូចជា បទពិសោធន៍ ចំណេះដឹង ទេពគោសល្យដែលគាត់លាក់ទុកជាយូរមកហើយ ។ល។

06 កម្មវិធី សំណួរ១ចំលើយ១០

កម្មវិធីនេះ ផ្តល់ឱកាសដល់ទស្សនិកជន មនុស្សចាស់ដែលមានបទពិសោធន៍ក្នុងជីវិតច្រើន ដើម្បីឆ្លើយសំណួរ ដែលកម្មវិធីបានដាក់ជួន។ កម្មវិធីនឹងជ្រើសរើសមនុស្សវ័យចំណាស់ ១០នាក់ ខេត្តក្រុងផ្សេងគ្នា ដើម្បីចូលរួមឆ្លើយសំណួររប់សកម្មវិធីប្រចាំថ្ងៃ។

07 កម្មវិធី តារាTikTok

កម្មវិធីនេះ នឹងផ្តល់ឱកាសដល់ទស្សនិកជន ជាតារាទីកតុក (Tik Tok Stars) ដើម្បីចូលរួមចែករំលែកបទពិសោធន៍ នៃភាពជោគជ័យ ភាពល្បីរបស់ខ្លួន និង បានទស្សនាឈុតក្រៅឆាកពេលគាត់ថតវីដេអូទីកតុកម្តងៗ។ល។

08 កម្មវិធី បេះដូងគុណធម៌

កម្មវិធី បេះដូងគុណធម៌ (KIND HEART) នឹងជួបជាមួយបងប្អូនប្រជាពលរដ្ឋ (ទាំងជនជាតិខ្មែរ និងបរទេស) ដែលគាត់បានធ្វើសកម្មភាពមនុស្សធម៌ជារឿយៗ ឬ អ្នកដែលបានលះបង់ជួយអ្នកដ៍ទៃ ជួយសង្គមជាតិ ដែលស័ក្តិសមទទួលបានការគោរពសរសើរ ជាគំរូល្អ ដល់ពលរដ្ឋខ្មែរផ្សេងៗទៀត។ ជាពិសេសកម្មវិធីនេះ នឹងជួបជាមួយគ្រូបង្រៀនគ្រប់មុខវិជ្ជា ទាំងសាលារដ្ឋ និង​ឯកជន ស្នើសុំអោយគាត់និយាយអំពីការលះបង់ក្នុងវិស័យអប់រំ បើទោះបីជាជួបឧប្បស័គ្គខ្លះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ល។

09 កម្មវិធី អាជីវកម្មឈានមុខ

កម្មវិធីនេះ ជួបជាមួយម្ចាស់អាជីវកម្មដែលជោគជ័យលើមុខជំនួញ ហើយកម្មវីធីស្នើសុំអោយគាត់ចែករំលែកបទពិសោធន៍ និង គន្លឹះជោគជ័យរបស់គាត់ ព្រមទាំងដំបូន្មានល្អៗដែលគាត់ផ្តល់ជួនទស្សនិកជន។ល។

10 កម្មវិធី លុយ១លានដុល្លារ

កម្មវិធីនេះ នឹងជួបជាមួយទស្សនិកជន ដែលកម្មវិធីជ្រើសរើសដើម្បីចូលរួមចំនួន ១០ នាក់ក្នុងមួយសប្តាហ៍ ដើម្បីចូលរួមឆ្លើយសំណួរ “ប្រសិនបើអ្នកមានលុយ ១លាន ដុល្លារ តើអ្នកនឹងយកលុយនោះទៅធ្វើអ្វីខ្លះ?”។ វាជាកម្មវិធីមួយកំប្លែង លាយឡំនឹងអារម្មណ៍ពិតចេញពីចិត្ត បង្ហាញគំនិត និង ក្តីស្រម៉ៃ របស់ពួកគាត់។ល។

 476 នាក់ (ចំនួនអ្នកចូលមើល ទំព័រនេះ),  1 នាក់ (ចំនួនសរុបអ្នកចូលមើល ថ្ងៃនេះ។)