មតិស្វាគមន៍

របស់លោកអគ្គនាយក

ជម្រាបសួរ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី ជាទីគោរពរាប់អាន! ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយ និង កិត្តិយសណាស់ ដែលបានចូលរួមចំណែក ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ(MEDIA) នៅកម្ពុជា។

ជាឱកាសដ៍មានតម្លៃសំរាប់ខ្ញុំ ក្រុមគ្រួសារខ្ញុំ និង សហសេវិកទាំងអស់របស់ស្ថានីយ។ យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងប្រើប្រាស់ឱកាសដ៍មានតម្លៃនេះ អោយមានប្រយោជន៍បំផុត សំរាប់សហគមន៍ សង្គមជាតិមាតុភូមិកម្ពុជា និង គោរពអោយបានម៉ឺងម៉ាត់តាមបញ្ញត្តិ ច្បាប់ គោលការណ៍ និង សេចក្តីណែនាំរបស់សាម៉ីក្រសួង។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមស្វាគមន៍ និង ជំរាបជួន សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី មេត្តាជ្រាបថា ស្ថានីយរបស់យើងចាប់ផ្តើមការចាក់ផ្សាយកម្មវិធីដូចតទៅ៖ ព័ត៌មាន កំសាន្ត ចំណេះដឹង អប់រំ នៅលើផេកហ្វេសប៊ុកផ្លូវការចំនួន ៣ និង នៅលើឆិនណែល យូធូប។

សូមអរព្រះគុណ និង​អរគុណ!

លោក ខូវ លាង

អគ្គនាយក

កំពុងបញ្ចូលព័ត៌មាន….

ខូវ លាង

អគ្គនាយក

 482 នាក់ (ចំនួនអ្នកចូលមើល ទំព័រនេះ),  1 នាក់ (ចំនួនសរុបអ្នកចូលមើល ថ្ងៃនេះ។)