ផ្កាឈូក និង​ ការបកស្រាយអំពីអត្ថន័យរបស់ផ្កាឈូក។

ឈូកជាបុប្ផាដែលដុះនៅក្នុងភក់ តែមានសម្រស់ស្រស់ត្រកាលគួរជាទីគយគន់។ ផ្កាឈូកតែងត្រូវបានលើកតម្កើង និងជាគ្រឿងសក្ការៈក្នុងព្រះពុទ្ធសាសនា មូលហេតុអ្វី? ព្រោះឈូកតំណាងអោយបញ្ញាអ្នកគោរពរព្រះពុទ្ធសាសនា ព្រោះព្រះសម្មាសម្ពុទ្ធចានចាត់ទុកបញ្ញារបស់សត្វលោកដូចជាផ្កាឈូកបួនពួកក្នុងជលសា។


១. ពួកផ្កាដែលកំពុងដុះចេញពីភក់។
២. ពួកផ្កាដែលដុះចេញពីភក់តែនៅក្នុងទឹក។
៣. ពួកផ្កាដែលដុះចេញពីភក់ហើយ តែផុតពីទឹក។

៤. ពួកផ្កាដែលដុះចេញពីភក់ពីទឹក ហើយរងចាំព្រះសូរ្យសែងចាំងមកអាលនឹងរីក។
តាមចម្លាក់នានារបស់ខ្មែរ ប្រសិនបុគ្គលណាគង់នៅលើស្រទាប់ក្បាច់ផ្កាឈូក បុគ្គលនោះជាបុគ្គលប្រកបដោយបញ្ញា តួយ៉ាងដូចជាព្រះពុទ្ធ។


អត្ថន័យឈូកមានបួន៖
១.តំណាងអោយ អ្នកដែលដឹងច្បាស់នូវភាពពិតនៃធម្មជាតិ(ធម៌) ក្នុងពេលដែលបណ្ឌិតសំដែងដោយអត្ថខ្លីៗ ហៅថា«ឧគ្ឃតិតញ្ញូ»
(សម្រេចធម៌ក្នុងពេលស្ដាប់) ប្រៀបដូចជាឈូកដែលផុសចេញពីទឹករីកស្រស់បំព្រងគួរអោយគយគន់។

២. តំណាងអោយអ្នកដែលនឹងដឹងច្បាស់នូវភាពពិតនៃធម្មជាតិដោយ បណ្ឌិតសំដែងអត្ថលើកយកនូវអធិប្បាយមកបន្ថែមទើបជាក់ច្បាស់
មានតណ្ហា ទិដ្ឋិ មានះ កិលេស ស្ដួចស្ដើង ហៅថា«វិបចិត្តញ្ញូ» ប្រៀបដូចជាឈូកដែលផុសចេញពីទឹកហើយរងចាំតែរស្មីនៃទិនករទើបរីកស្រស់បំព្រង។

៣.តំណាងអោយអ្នកដែលនឹងបានដឹងច្បាស់នូវភាពពិតនៃធម្មជាតិដោយការអធិប្បាយហើយអធិប្បាយទៀត ទម្រាំនឹងបានយល់និងឃើញពីការពិតនៃធម្មជាតិ
ជីវិត ត្រូវទទួលនូវការអប់រំហើយ អប់រំទៀត ព្រោះកិលេស តណ្ហា មានះ ទិដ្ឋិនៅមានខ្លះ ហៅថា«នេយ្យៈ» ប្រៀបដូចជាឈូកផុសចេញពីភក់តែនៅក្នុងទឹក ត្រូវរងកម្មដោយការវាយប្រហារពីមច្ឆាជាតិ។

៤. តំណាងអោយអ្នកដែលពិបាននឹងធ្វើការពន្យល់ អធិប្បាយអោយយល់ (ប្រៀបដូចជាទាញថ្មឡើងភ្នំ)ទោះជាខំជួយយ៉ាងណា ក៏បុគ្គលនេះមិនអាចយល់
ឃើញច្បាស់ពីភាពពិតនៃធម្មជាតិព្រោះមានតណ្ហា ទិដ្ឋិ មានះ កិលេសច្រើនហូសនឹងជួយ ប្រៀបដូចជាឈូកក្នុងភក់ រងកម្មមួយអន្លើដោយមច្ឆាជាតិ ដូចជាអន្ទង់ ជាដើម ផុសចេញពីភក់តែស្ថិតនៅក្នុងទឹកត្រូវរងកម្មដោយមច្ឆាជាតិ ដូចជាត្រី ជាដើម។


​តម្លៃ​ដ៏​ថ្លៃថ្លា​នៃ​ផ្កាឈូក​ត្រូវបាន​វាយតម្លៃ​យ៉ាងខ្ពស់​ក្នុង​គម្ពីរ​បុរាណៈ និង​គម្ពីរ​វេទ​។ ឧទាហរណ៍​ក្នុង​គម្ពីរ​ភគ​វេទ​គិ​តៈ បាន​ចែងថា “​អ្នក​ណាមួយ ដែល​តាម​ទង្វើ​របស់ខ្លួន ឧទ្ទិស​សកម្មភាព​នោះ​ចំពោះ​ព្រះអាទិទេព​ដ៏​ឧត្តុង្គឧត្តម ដោយ​គ្មាន​គំនិត​អាត្មានិយម អ្នកនោះ​នឹង​អាច​គេច​ផុតពី​បាបកម្ម ដូច​ស្លឹក​ឈូក និង​ទឹក​។ នេះ​ស​ឲ្យ​ឃើញ​នូវ​ភាពល្អ​បរិសុទ្ធ​របស់​ផ្កាឈូក​ក្នុង​ប្រព័ន្ធ​គំនិត​របស់​ជនជាតិ​ឥណ្ឌា​នា​សម័យ​វេទ​និយម​យ៉ាង​ប្រាកដ​។ គឺ​គំនិត​ចម្បង​នេះហើយ ដែល​សាសនិក​ខ្មែរ​គ្រប់​សម័យ​កាលដែល​បានទទួល​ឥទ្ធិពល​ឥណ្ឌា ឬ​ក្លិង្គ​បាន​រក្សា​តាំងពី​បុរាណកាល​រហូតដល់​បច្ចុប្បន្ន​ភាព មិន​ថា​គេ​ប្រារព្ធ​លទ្ធិ​ព្រហ្មញ្ញសាសនា ឬ​ព្រះពុទ្ធសាសនា​នោះទេ​។


​    ​សម្រាប់​ពុទ្ធសាសនិក​ខ្មែរ ផ្កាឈូក គឺជា​និមិត្តរូប​នៃ​ភាព​បរិសុទ្ធ​នៃ​កាយ វាចា និង​ចិត្ត ដែល​អណ្តែត​លើទឹក​ភក់​នៃ​តណ្ហា​គ្មាន​ទីបញ្ចប់ ហើយ​ដែលជា​ប្រភព​នៃ​សេចក្តី​ទុក្ខ​។ ហើយដោយ​យោង​លើ​ទស្សនៈទាន​នេះហើយ ទើប​វិចិត្រករ​រមែងតែ​ឆ្លាក់​ព្រះ​ពុទ្ធអង្គ​ក្នុង​ឥរិយាបថ​ប្រថាប់​សមាធិ​លើ​ស្លឹក​ឈូក ឬ​ត្រួយ​ពន្លក​ឈូក​ផុតពី​ធូលី​ដី​។ គឺ​ដោយសារតែ​ហេតុផល​ដូច្នេះហើយ ទើប​គេ​តំណាង​ព្រះ​ពុទ្ធអង្គ​ក្រោយពី​ប្រសូត ទ្រង់​បាន​បោះជំហាន​ទាំង​៧ ដោយ​ព្រះ​បាទា​ប្រថាប់​លើ​ផ្កាឈូក​ចំនួន​ទាំង​៧​។​


​​សូម​ជម្រាប​ផងដែរ​ថា ក្នុងសម័យ​អង្គរ និមិត្តរូប​នៃ​ស្ត្រី​ខ្មែរ ពិសេស​ស្រី​របាំ​ខ្មែរ​ត្រូវបាន​លើក​យ៉ាងខ្ពស់ ព្រោះថា​ត្រូវបាន​ប្រដូច​ទៅនឹង​ផ្កាឈូក គួរ​ឲ្យ​គយគន់​។ ម្យ៉ាងវិញទៀត​ត្រូវ​ជ្រាបថា ផ្កាឈូក​ក៏ត្រូវ​គេ​ប្រើប្រាស់​ជាដ​ង្វា​យ​ដ៏​ថ្លៃថ្លា ដើម្បី​ថ្វាយ​ព្រះអាទិទេព ឬក៏​ព្រះមហាក្សត្រ​ក្នុងពេល​បុណ្យទាន ឬក៏​ក្នុងពេល​កាលៈទេសៈ​ពិសេស​ខ្លះ ដូច​នៅ​ប្រាសាទបន្ទាយឆ្មារ​ជាដើម​។ ភាព​បរិសុទ្ធ​នៃ​ផ្កាឈូក​ក៏ត្រូវ​បាន​គូសបញ្ជាក់​តាម​ខ្លឹមសារ​នៃ​សិលាចារឹក​ខ្មែរ​មួយចំនួន​ផងដែរ​។​


​​សូម​រំ​ឮ​ក​ឡើងវិញ​ថា ក្នុង​លទ្ធិ​ព្រហ្មញ្ញសាសនា ផ្កាឈូក (​ប​ទ្ទម​) តំណាង​ឲ្យ​ព្រះធរណី ឬ​ដី ម្ល៉ោះហើយ គេ​តំណាង​ផែនដី​តាម​រូបភាព​នៃ​ឈូក​អណ្តែត​នៅលើ​ទឹករលក​នៃ​មហាសាគរ​។ ជួនកាល​នៅលើ​ផ្ទៃ​ទឹកសមុទ្រ ឬ​មហាសាគរ គេ​ឃើញ​រូប​ព្រះ​នារាយណ៍​ផ្ទុំ​។ ម្យ៉ាងវិញទៀត គេ​ក៏​ឃើញ​ព្រះ​នាង​ល​ក្ម្សី​កាន់​នៅលើ​ដៃ​នូវ​ផ្កាឈូក​មួយទង ដែល​នៅទីនេះ​ក៏​តំណាង​ឲ្យ​ព្រះធរណី ដែល​គេ​ប្រដូច​ទៅនឹង​ម្តាយ​។ ដូចនេះ​ផ្កាឈូក គឺជា​សញ្ញា​និមិត្ត​តំណាង​ឲ្យ​ព្រះ​នាង​យ៉ាង​ប្រាកដ​។​


បញ្ចេញមតិយោបល់ 

Array


ឯកសារពិគ្រោះ៖ https://km.wikipedia.org/wiki/ផ្កាឈូកខ្មែរ និង https://chanlanglife.wordpress.com/