ភ្នំឱរ៉ាល់ ខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា។

ភ្នំឱរ៉ាល់គឺជាភ្នំដែលមានកំពស់ខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាយើង វាមានកំពស់រហូតដល់ 1,813​ ម៉ែត្រ​។ មានទីតាំងស្ថិតនៅ ឃុំត្រពាំងជោ ខេត្តកំពង់ស្ពឺ (សូមមើលផែនទី Google Map ខាងក្រោម)។

ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានភ្នំឱរ៉ាល់ មានដូចជា៖ ទស្សនាទេសភាពព្រៃភ្នំ រៀបចំអាហារដោយខ្លួនឯង ស្វែកយល់ពីប្រវត្តិសាស្ត្រ និងប្រព័ន្ធអេកូឡូហ្ស៊ីផ្សេងៗទៀត។

មកទល់ពេលនេះ ឆ្នាំ ២០២១ ពុំទាន់មានការរៀបផ្នែកទេសចរណ៍ពេញលក្ខណៈនៅឡើយទេ ពោលគឺសេវាកម្មទេសចរណ៍ពុំទាន់មានទេ ដូចជា៖ ផ្ទះសំណាក់ សណ្ឋគារ ភោជនីយដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ ។ល។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៍ដោយ ក៍បងប្អូនជនជាតិខ្មែរក្នុងស្រុកបានទៅទស្សនា បោះតង់ និង វិចខ្ចប់អាហារទៅញុំាខ្លួនឯង ថ្វីត្បិតការធ្វើដំណើរនៅមានការពិបាកនៅឡើយ ។ សូមមើលរូបថតពួកគាត់ដូចតទៅ៖

 

ផែនទីទីតាំង ភ្នំឱរ៉ាល់។

បញ្ចេញមតិយោបល់ 

Array