ភាពខុសគ្នារវាង “ជីវៈចម្រុះ អានីម៉ូនសមុទ្រ” និង “ផ្ការថ្ម”។

ផ្ការថ្ម

ជាទូទៅ មនុស្សភាគច្រើនស្គាល់ ផ្ការថ្ម បានច្បាស់ ពីព្រោះវាមើលទៅ មានរូបរាងដូចគ្នា ឬស្រដៀងគ្នានឹង ផ្ការនៅលើដីអញ្ចឹងដែរ។ ផ្ការថ្មនេះ ត្រូវបានគេចាត់ចូលនៅក្នុងជីវៈចម្រុះបាតសមុទ្រ។

ផ្ការថ្ម មានសារៈសំខាន់ច្រើនយ៉ាង ដូចជា ប្រភពចំណីរបស់ពួកមច្ឆារ និង ជីវៈចម្រុះផ្សេងៗទៀត  ជាឱសថថ្មីៗ និង បំរើដល់វិស័យទេសចរណ៍ដ៍សំខាន់ទៀតផង។


ជីវៈចម្រុះ អានីមូ៉នសមុទ្រ

ចំណែកឯ  ជីវៈចម្រុះ អានីមូ៉នសមុទ្រ នេះវិញ វាមានរូបរាងប្លែកជាង ផ្ការថ្ម វាមានរូបរាងស្រដៀងទៅនឹងដង្កូវ ឬតេនញ៉ា ដែលអ្នកខ្លះមិនហ៊ានកាន់ ឬចូលទៅជិតវាទេ ព្រោះរូបរាងវាគួរអោយខ្លាច។

សូមបញ្ជាក់ថា អានីម៉ូនសមុទ្រ ពួកវារស់នៅលើថ្ម និង ផ្ការថ្ម ដោយទាមទំពក់ប្រម៉ោយរបស់វាជាប់នឹងថ្ម ឬផ្ការថ្ម។ ជីវៈចម្រុះអានីម៉ូនសមុទ្រ មានតួនាទីជួយកំចាត់ពួកប៉ារា៉ស៊ីតនៅលើពួកមច្ឆារ។


បញ្ចេញមតិយោបល់ 

Array