រូបចំលាក់ព្រះពុទ្ធដ៍ធំជាងគេ ខ្ពស់ជាងគេ និងមានអាយុកាលយួរជាងគេនេះ បានចូលក្នុងបញ្ជីរបេតិកភ័ណ្ឌ ពិភពលោកក្នុងឆ្នាំ ១៩៩៦។ រូបចំលាក់ព្រះពុទ្ធដ៍ធំអស្ចារ្យនេះ សង់ឡើងនៅក្នុងសតវត្សទី ៨ នៅក្នុងរាជកាលសម័យស្តេចតាង (Tang Dynasty) ហើយ រហូតមកទល់ពេលនេះ មានអាយុកាលជាង ១២០០ ឆ្នាំហើយ ។
រូបចំលាក់ ឆ្លាក់ចេញពីថ្ម មានកំពស់រហូដល់ ៧១ ម៉ែត្រឯណោះ ស្ថិតនៅភ្នំអឺម៉ី ត្រង់ចំណុចប្រសព្វនៃទន្លេ មីន និង ទន្លេចាជូ ក្នុងទីក្រុង ឡឺស្សាន នៃខេត្តស៊ីឈូន ប្រទេសចិន។ (សូមមើលផែនទី Google Map ខាងក្រោម)។
✍ បញ្ចេញមតិយោបល់
Array