អភិនិស្រ្កមណ៍ ( ន. ) អានថា [អៈភិ-និស-ស្រ្កំ ]
សព្វថ្ងៃនេះ មានជនជាច្រើនយល់ថា វាជារឿងមួយលំបាក ដើម្បីទទួលយកនូវសេចក្ដីសម្រេចចិត្តតាមព្រះសិទ្ធត្ថ ដើម្បីលះបង់ភរិយា និងបុត្រ ហើយចេញបព្វជ្ជានោះ។ នេះមិនមែនជាការសម្រេចចិត្តដ៏សាមញ្ញមួយទេ នៅក្នុងវប្បធម៌របស់ប្រទេសឥណ្ឌា ដែលជាប្រទេសតែងតែបានប្រារព្ធធ្វើអរិយមគ្គ ដែលបុគ្គលអាចធ្វើបាន គឺការចេញសាងអភិនេស្រ្កមណ៍នេះឯង។
ដើម្បីបង្អន់នូវការសប្បាយផ្លូវកាយ ហើយស្វែងរកការបំពេញសេចក្ដីព្យាយាមខាងប្រាជ្ញាស្មារតី។ នេះទើបបានឈ្មោះថា ការសម្រេចចិត្តមួយ ដែលនាំមកនូវកិតិ្តយសដល់គ្រួសារ។ ទោះជានៅពេលយប់នោះ មុនពេលដែលព្រះសិទ្ធត្ថ យាងចេញសាងផ្នួស ព្រះអង្គមិនបានដាស់ភរិយា និងបុត្រក៏ដោយ ក៏យើងដឹងដែរថា ព្រះអង្គបានពិគ្រោះពីបញ្ហានេះ ជាមួយភរិយាជាច្រើនលើកច្រើនគ្រាដែរ។ យើងដឹងទៀតថា ព្រះនាង យសោធរាពិម្ពា ក៏បានយល់ និងគាំទ្រនូវសេចក្ដីសម្រេចចិត្តនោះ ដោយអះអាងថា ព្រះនាងក៏បានជ្រាបពីបំណងវាសនារបស់ព្រះអង្គដែរហើយ។
នេះក៏ជាការរក្សាបវេណីរបស់ឥណ្ឌា ដូចដែលយើងបានឃើញ បានដឹងនៅក្នុងរឿងរាមាយណៈ (រឿងរាមកេរ្តិ៍)ស្រាប់។ ដែលនៅក្នុងនោះ នាងសិដា បានគាំទ្រយ៉ាងស្ម័គ្រស្មោះនូវការសម្រេចចិត្តរបស់ព្រះរាម ហើយបានយល់ព្រម ឲ្យព្រះរាមចេញទៅបួសជាតាបសរយៈពេល ១៤ ឆ្នាំ នៅក្នុងព្រៃ។ នាងពិម្ពា ភរិយារបស់ព្រះសិទ្ធត្ថ បានយល់ពីឱកាសដ៏ប្រសើរក្រៃលែងរបស់ព្រះអង្គ ដើម្បីជួយស្រោចស្រង់នូវសព្វសត្វទាំងអស់ នាងឥតមានចំណែកចិត្តអត្តទត្ថភាព ដើម្បីហាមឃាត់នូវដំណើររបស់ព្រះអង្គ ឲ្យខុសពីបំណងឡើយ។
បន្ទាប់ពីបានសាងផ្នួសមក ព្រះអង្គបានចាប់ផ្តើមប្រតិបត្តិនូវវិធីតបកម្មយ៉ាងតឹងតែង ដែលក្រោយមកព្រះអង្គយល់ឃើញថា គ្មានប្រយោជន៍ និងមិនអាចនាំទៅរកសេចក្តីស្ងប់ចិត្ត។
ព្រះអង្គទ្រង់ឈ្វេងយល់ឃើញថា នៅពេលរាងកាយត្រូវបានធ្វើទារុណកម្មដោយការបង្អត់អាហារ និងបាត់បង់សេរីភាពដូច្នេះ ចិត្តនោះមិនអាចស្ងប់ ដើម្បីពិចារណាដោយសុវត្ថិភាពទៅលើវត្ថុទាំងឡាយ តាមសភាវៈពិតបានទេ។
ព្រះអង្គបានជ្រាបទៀតថា កាលនៅជាស្តេចចក្រ ជីវិតរបស់ព្រះអង្គប្រកបទៅដោយវត្ថុប្រណីតហួសប្រមាណ មិនត្រឹមតែគ្មានប្រយោជន៍ទេ តែថែមទាំងធ្វើឲ្យអាប់ឱន និងគួរខ្មាសអៀនទៀតផង។
ម្លោះហើយព្រះអង្គក៏ចាប់អនុវត្តតាមមជ្ឃិមបដិបទា រវាងវត្ថុប្រណីត និងតបកម្ម ហើយក៏បានរកឃើញនូវរូបមន្តត្រឹមត្រូវ សម្រាប់អប់រំបន្ទំចិត្ត ដែលចុងក្រោយក៏ឈានទៅដល់ការត្រាស់ដឹង៕
✍ បញ្ចេញមតិយោបល់
Array
ឯកសារពិគ្រោះ ៖ https://mainlife777.wordpress.com/2016/01/12/