ឧទ្យានជាតិ នៅកម្ពុជា

ឧទ្យានជាតិ ជាតំបន់ដែលកំនត់ដោយព្រះរាជក្រិត្យទុកសំរាប់ការពារដែនធម្មជាតិ និង ទស្សនីយភាព ដើម្បីបំរើអោយវិទ្យាសាស្ត្រ អប់រំ និងទេសចរណ៍។ ក្រៅពីឧទ្យានជាតិ កម្ពុជានៅមានតំបន់អភិរក្សធម្មជាតិផ្សេងៗ ដែលអាចត្រូវបានប្រើប្រាស់ក្នុងគោលដៅផ្សេងទៀត ដែលមិនប៉ះពាល់ដល់បរិស្ថានតំបន់នោះ។ តំបន់ទាំងនោះចែកចេញជា តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង និង ដែនជំរកសត្វព្រៃ។

១. ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ៖ មានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ និង ខេត្តកោះកុង ដែលមានផ្ទៃដី ៣៥ ០០០ ហិចតា។


២. ឧទ្យានជាតិបុទុមសាគរ ៖ មានទីតាំងស្ថិតនៅក្នុងខេត្តកោះកុង ដែលមានផ្ទៃដី ១៧១ ២៥០ ហិចតា។


៣. ឧទ្យានជាតិមុនីវង្យបូកគោ ៖ មានទីតាំងស្ថិតនៅក្នុងខេត្តកំពតដែលមានផ្ទៃដី ១៤០ ០០០ ហិចតា។


៤. ឧទ្យានជាតិកែប ៖ មានទីតាំងស្ថិតនៅខេត្តកែប ដែលមានផ្ទៃដី ៥ ០០០ ហិចតា។


៥. ឧទ្យានជាតិព្រះសីហនុរាម ៖ មានទីតាំងស្ថិតនៅខេត្តព្រះសីហនុ​ ដែលមានផ្ទៃដី ២១ ០០០ ហិចតា។


៦. ឧទ្យានជាតិភ្នំគូលែន ៖ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ដែលមានផ្ទៃដី ៣៧ ៥០០ ហិចតា។


៧. ឧទ្យានជាតិវីរៈជ័យ ៖ មានទីតាំងស្ថិតនៅក្នុងខេត្តស្ទឹងត្រែង និង​ ខេត្តរតនគីរី ដែលមានផ្ទៃដី ៣៣២ ៥០០ ហិចតា។


បញ្ចេញមតិយោបល់ 

Array

ឯកសារពិគ្រោះ៖  https://km.wikipedia.org/wiki/ឧទ្យានជាតិនៅកម្ពុជា និង https://www.tourismbattambang.org/ ?p=786