តោះ!​ មកមើល អគារខ្ពស់ ជាងគេនៅក្នុងពិភពលោក ស្ថិតនៅប្រទេសណាដែរ?

យើងម្នាក់ៗ សឹងតែឆ្ងល់គ្រប់គ្នា ថា រស់នៅអគារខ្ពស់ មិនខ្លាចទេហ្អី? ហើយបើមានគ្រោះធម្មជាតិកើតឡើង តើអាចរួចផុតពីគ្រោះថ្នាក់ទេ? ប៉ុន្តែ ទោះបីជាយ៉ាងណាក៍ដោយ ក៍ប្រទេសអ្នកមានជាច្រើន ចង់បង្ហាញ អួតសម្ញែងពីស្នាដៃ និង ទ្រព្យសម្បត្តិរបស់គេ តាមរយៈការសង់អគារខ្ពស់កប់ពពក តាមដែលអាចធ្វើទៅបាន។ 

ថ្ងៃនេះកម្មវិធីទេសចរណ៍ សូមនាំអារម្មណ៍របស់លោកអ្នកមកទស្សនា អគារខ្ពស់បំផុតនៅក្នុងពិភពលោក នោះគឺ អគារ ប៊ឺច ខាលីហ្វា (Burj Khalifa) ស្ថិតនៅទីក្រុង ឌុបៃ នៃប្រទេសអារ៉ាប់។ អគារនេះ មានកំពស់រហូតដល់ 828 ម៉ែត្រ សរុប 163 ជាន់ ដែលសាងសង់រួចរាល់នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០០៩ ហើយបើកសម្ពោធន៍ ដំណើរការនៅថ្ងៃទី ៤ ខែមករា ឆ្នាំ 2010។ អគារនេះជាកម្មសិទ្ធិរបស់ ក្រុមហ៊ុនអចលនទ្រព្យយក្ស ឈ្មោះថា អ៊ីម៉ា ប្រប់ភឺតធី (Emaar Properties) ចំណាយអស់ទឹកប្រាក់ ១,៥០០ លាន ដុល្លារអាមេរិក។

 

ក្រៅពីអគារខ្ពស់ជាងគេនៅលើពិភពលោក អគារប៊ឺច ខាលីហ្វា គឺជានិមិត្តរូបនៃវឌ្ឍនភាព និង ជានិមិត្តរូបនៃមជ្ឈឹមបូព៌ាដែលមានភាពស្វាហាប់ និង ភាពរីកចម្រើន។ វាក៏ជាភ័ស្តុតាងជាក់ស្តែងផងដែរ នៃតួនាទីរបស់ទីក្រុង ឌូបៃ នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ។


បញ្ចេញមតិយោបល់ 

Array