ទស្សនៈបុរាណបានលើកឡើងថា៖ « គុណម្ដាយមាន ១២ ប្រការ គុណឪពុកមាន ២១ ប្រការ » នោះ តាមពិតចំនួន ១២ និង ២១ នេះ ពុំមែនជាគុណរបស់ម្ដាយឪពុកទេ គឺគ្រាន់តែជាចំនួនធាតុ កាយគតាសតិ (អាការៈ) នៅក្នុងរាងកាយមនុស្សយើង ។
គុណម្តាយបានដល់ធាតុ ១២ (ធាតុទឹក)
១. បិត្តំ 👉 ប្រមាត់
២. សេម្ហំ 👉 ស្លេស្ម៍
៣. បុព្វោ 👉 ខ្ទុះ
៤. លោហិតំ 👉 ឈាម
៥. សេទោ 👉 ញើស
៦. មេទោ 👉 ខ្លាញ់ខាប់
៧. អស្សុ 👉 ទឹកភ្នែក
៨. វសា 👉 ខ្លាញ់រាវ
៩. ខេឡោ 👉 ទឹកមាត់
១០. សិង្ឃាណិកា 👉 ទឹកសម្បោរ
១១. លសិកា 👉 ទឹករំអិល
១២. មុត្តំ 👉 ទឹកនោម ។
១២ ធាតុនេះ ជាធាតុរាវ (ធាតុទឹក) ជាធាតុខ្សោយ ជាគុណម្ដាយ ឬក៏ម្ដាយឲ្យមក ។
គុណបិតា ធាតុដី មាន ២១ ជា ធាតុរឹងខ្លាំង
១. កេសា 👉 សក់
២. លោមា 👉 រោម
៣. នខា 👉 ក្រចក
៤. ទន្តា 👉 ធ្មេញ
៥. តចោ 👉 ស្បែក
៦. មំសំ 👉 សាច់
៧. ន្ហារូ 👉 សសៃ
៨. អដ្ឋិ 👉 ឆ្អឹង
៩. អដ្ឋិមិញ្ជំ 👉 ខួរក្នុងឆ្អឹង
១០. វក្កំ តម្រងបស្សាវៈ 👉 (ក្រលៀន)
១១. ហទយំ 👉 បេះដូង
១២ .យកនំ 👉 ថ្លើម
១៣. កិលោមកំ 👉 វាវ
១៤. បិហកំ 👉 ក្រពះ
១៥. បុប្ផាសំ 👉 សួត
១៦. អន្តំ 👉 ពោះវៀនធំ
១៧. អន្តគុណំ 👉 ពោះវៀនតូច
១៨. ឧទរិយំ 👉 អាហារថ្មី
១៩. ករីសំ 👉 អាហារចាស់
២០. មត្ថកេមត្តលុង្គំ 👉 ខួរក្បាល
២១. 👉 អម្បែងក្បាល ។
✍ បញ្ចេញមតិយោបល់
Array
ឯកសារពិគ្រោះ : https://km.wikipedia.org/wiki/គុណមាតាបិតា និង https://5000-years.org/kh/play/46460/94