ដូចដែលបានកំណត់នៅក្នុងសន្ធិសញ្ញាអាស៊ាន គោលបំណងរបស់អាស៊ានមានដូចជា៖
- បង្កើនល្បឿនកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការអភិវឌ្ឍវប្បធម៌នៅក្នុងតំបន់។
- លើកកម្ពស់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។
- ជំរុញកិច្ចសហប្រតិបត្តិការនិងការឧបត្ថម្ភជួយគ្នាទៅវិញទៅមកដោយមិនរំពឹងផលប្រយោជន៍តបស្នង។
- ផ្ដល់ជំនួញដល់គ្នាទៅវិញទៅមកក្នុងទម្រង់ជាការបណ្ដុះបណ្ដាលនិងការស្រាវជ្រាវឧបករណ៍។
- កិច្ចសហប្រតិបត្តិការដើម្បីធ្វើឱ្យមានភាពល្អប្រសើរខាងវិស័យកសិកម្មនិងឧស្សាហកម្មដើម្បីលើកកម្ពស់ជីវភាពប្រជាជន។
- លើកកម្ពស់ការសិក្សានៅអាស៊ីអាគ្នេយ៍។
- រក្សាមិត្តភាពដើម្បីប្រយោជន៍កិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិដែលមានគោលបំណងដូចគ្នាឬស្រដៀងគ្នា។
✍ បញ្ចេញមតិយោបល់
Array