ភ្នំសំពៅជារមណីដ្ឋានធម្មជាតិមួយស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ក្នុងស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់។ ភ្នំនេះមានកំពស់ប្រមាណ១០០ម៉ែត្រ ចំងាយ១២គីឡូម៉ែត្រពីក្រុងបាត់ដំបង។
លើខ្នងភ្នំតំបន់កំសាន្តចែកជាបីសំខាន់ៗ ទី១ កំពូលភ្នំមានព្រះវិហារដែលអ្នកអាចមើលឃើញពីចំងាយហៅថា “ប្រាង” ទី២ “ល្អាងផ្កាស្លា” ទី៣ “គិរីរម្យ” ។ ប្រាងគឺជាកន្លែងសម្រាប់ប្ររព្ធពីធីបុណ្យសាសនាផ្សេងៗ ហើយអ្នកទេសចរណ៍អាចមើលទេសភាពវាលស្រែដ៏ធំល្វឹងល្វើយពីលើខ្នងភ្នំនៅត្រង់តំបន់នេះបានយ៉ាងល្អ។ ល្អាងផ្កាស្លាជាអាស្រមរបស់ព្រះសង្ឃ ដូនជី តាជី។ នៅល្អាងផ្កាស្លាមានល្អាងជាច្រើនឋិតនៅក្នុងនោះដូចជា ល្អាងផ្កាស្លាង ល្អាងខ្យល់ ល្អាងត្រជាក់។ គីរីរម្យបច្ចុប្បន្នមានវត្តមួយឋិតនៅទីនោះ និងមានល្អាងសំខាន់ពីរគឺល្អាងតែងខ្លួន និងល្អាងល្ខោន។ កាលពីសម័យប៉ុលពត ល្អាងទាំងពីរនេះជាកន្លែងសម្លាប់មនុស្ស គ្រោងឆ្អឹងមនុស្សជាច្រើន និងសំលៀកបំពាក់ត្រូវបានរៀបចំដាក់ក្នុងទ្រុងសំណាញ់យ៉ាងត្រឹមត្រូវ។
នៅក្បែរៗភ្នំសំពៅ មានចម្កោមភ្នំសំខាន់ៗមួយចំនួនទៀត ដែលទាក់ទងនឹងរឿងព្រេងខ្មែរជាច្រើនគឺរឿងរាជកុលនាងរំសាយសក់ មានភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម ដែលសុទ្ធតែរមណីយដ្ឋានធម្មជាតិ។
ទស្សនាវីដេអូ៖
✍ បញ្ចេញមតិយោបល់
Array