ប៉ុន្តែថ្មីៗនេះ រដ្ឋាភិបាលទាំងពីរ បានបើកផ្លូវទូត ដើម្បីស្តារទំនាក់ទំនងឱ្យវិលត្រលប់មកភាពធម្មតាឡើងវិញ តាមរយៈការជួបពិភាក្សាដោយស្ងាត់ៗនៅក្នុងប្រទេសទីបី។ បើតាមប្រភពព័ត៌មានដែលទីភ្នាក់ងាររ៉យទ័រទទួលបាន ភ្នាក់ងារចារកិច្ចឥណ្ឌានិងប៉ាគីស្ថានបានជួបគ្នាជាច្រើនលើកនិងតាំងពីជាច្រើនខែមកហើយ នៅថៃ នៅក្រុងឡុងដ៍ ឬនៅឌូបៃ។ ប៉ុន្តែពុំមានការជូនដំណឹងជាសាធារណៈទេ ព្រោះសភាពការណ៍អាចប្រែក្រឡាស់បាននៅឡើយ។
ព័ត៌មានអន្តរជាតិ
ឥណ្ឌានិងប៉ាគីស្ថាន ជួបគ្នាដោយស្ងាត់ៗនៅឌូបៃ ដើម្បីដោះស្រាយជម្លោះព្រំដែននៅកាស្មៀរ។
មន្ត្រីជាន់ខ្ពស់នៃភ្នាក់ងារចារកិច្ចឥណ្ឌា និងប៉ាគីស្ថាន ទំនងជាបានជួបចរចាគ្នាដោយស្ងាត់នៅក្រុងឌូបៃ និងក្រោមការសម្របសម្រួលរបស់អារ៉ាប៊ីសាអូឌីត កាលពីខែមករា ដើម្បីសម្រកភាពតានតឹងយោធា នៅតាមព្រំដែន ក្នុងតំបន់កាស្មៀរ។ នេះបើតាមប្រភពស្និទ្ធនឹងសំណុំរឿងដែលទើបអះអាងប្រាប់ទីភ្នាក់ងារសារព័ត៌មានReuters កាលពីថ្ងៃទី ១៤មេសា ម្សិលមិញ។
ប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរដូចគ្នាទាំងពីរ គឺឥណ្ឌានិងប៉ាគីស្ថានលែងនិយាយរកគ្នា តាំងពីឆ្នាំ២០១៩មក។ ក្រោយភេរវកម្មអត្តឃាតប្រឆាំងក្បួនទ័ពឥណ្ឌានៅតំបន់កាស្មៀរ និងបន្ទាប់ពីនាយករដ្ឋមន្ត្រី ឥណ្ឌាបានសម្រេចដកស្វ័យតភាពតំបន់កាស្មៀរនោះមក ទំនាក់ទំនងការទូតធ្លាក់ដុនដាបខ្លាំង ទំនាក់ទំនងពាណិជ្ជកម្មត្រូវព្យួរ ។