ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាផលិតករភាពយន្តជើងចាស់ បានទទួលមរណៈភាពហើយ

ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាផលិតករភាពយន្តជើងចាស់ បានទទួលមរណៈភាពហើយ នៅល្ងាចថ្ងៃនេះ នៅម៉ោង ០៦៖៣០ ល្ងាចថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១នេះ ខណៈដែលគាត់កំពុងសំរាកព្យាបាលជំងឺកូវី-១៩ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។


នេះបើយោងតាម ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជា ។

លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន មានវិជ្ជមានជំងឺកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្ត​ភាពខ្មែរសូវៀត កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២១។

លោកជាមន្ត្រីជាន់ខ្ពស់ និងជាផលិតករភាពយន្តដ៍ល្បីល្បាញមួយ ដែលមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ មានស្នាដៃផលិតខ្សែភាពយន្ត ខ្សែវីដេអូចម្រៀងកាយវិការ កំណាព្យ និង​ប្រលោមលោកជាដើម។

ខ្សែភាពយន្តដ៏ល្បី ដែលជាស្នាដៃរបស់លោក និងមានភាពល្បីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ។