សូមអញ្ចើញទស្សនា វីដេអូ ប៉ូលខាងត្បូង ទ្វីបអង់តាក់ទិក។

ធ្លាប់តែឮយួរហើយ ប៉ូលខាងត្បូង ទ្វីបអង់តាក់ទិក! តោះ! សូមអញ្ចើញទស្សនា វីដេអូ ដូចតទៅ។ បញ្ជាក់៖ វាខុសពីមហាសមុទ្រទឹកកកអាក់ទិក ដែលស្ថិតនៅប៉ូលខាងជើងនៃភពផែនដី ដែលមាន​មហាអំណាច​ធំៗ កំពុងតែបញ្ចេញ​ឥទ្ធិពល ដោយទ្វីបអង់តាក់ទិកគឺ​ជាផ្ទៃទ្វីបថ្ម ឬដី ដែលគ្របដណ្តប់​ស្ទើរតែទាំងស្រុង​ដោយផ្ទាំង​ទឹកកក និងជាទីកន្លែង​ត្រជាក់ជាងគេ​បំផុតនៅលើ​ផ្ទៃផែនដី នោះមិនមានប្រទេស​ណាអាចមានសិទ្ធិ​ទាំងស្រុង​ លើវាបាន​ឡើយ។ បើតាមច្បាប់អន្តរជាតិ ទ្វីបអង់តាក់ទិក​មិនត្រូវទទួលរង​ការគ្រប់គ្រងដោយ​ប្រទេសណា​មួយនោះ​ឡើយ ប៉ុន្តែនៅក្នុង​សន្ធិសញ្ញាមួយកាលពី​ឆ្នាំ១៩៥៩ ដែលមាន​​ប្រទេសចំនួន ៤៥ ជាម្ចាស់​ហត្ថលេខី ទ្វីបនេះ​បើកទ្វារ​សម្រាប់​ប្រទេសនានា ចូលមកធ្វើការ​ស្រាវជ្រាវ និងអភិរក្ស​តាមបែប​វិទ្យាសាស្ត្រ ហើយវាក៏ជាការផ្អាក​នូវការអះអាងកម្មសិទ្ធិ​ពីសំណាងប្រទេស​​​ចំនួន ០៧ នៅលើទ្វីបនេះ​កាលពីមុន​ដូចជា អាហ្សង់ទីន, អូស្ត្រាលី, ឈីលី, បារាំង, នូវែលសេឡង់ និងចក្រភពអង់គ្លេស​ផងដែរ។ ក្រឡាផ្ទៃទ្វីបអង់តាក់ទិក៖ 14.2 million km² សូមថ្លែងអំណរគុណ និង អរគុណ!🙏🙏🙏
សូមចុចលើរូបភាពខាងក្រោមនេះ ដើម្បីទស្សនាវីដេអូ៖