អ្វីទៅជា សង្ខារ ?

សង្ខារ Volitional Action (Samskara)

អវិជ្ជា នាំឲ្យកើតសង្ខារ ដែលប្រែថា បច្ច័យតាក់តែង(volitional action) ការបង្កើត(formation) ចរន្តចិត្ត( impulse) ឬបុព្វហេតុ(motivation) ពីព្រោះ យើងមិនយល់នូវសេចក្តីពិត(សច្ចៈ) យើងមានចិត្តចរន្តដែលនាំទៅរកកម្ម(action) ដែលបន្តឲ្យយើងវិលវល់នៅក្នុងសង្សារវដ្ត(samsaric existence) ជាថ្នាលបណ្តុះគ្រាប់ពូជនៃ កម្ម ( karma) ។

នៅក្នុងគន្លងខាងក្រៅនៃ ភពចក្រា(Bhavachakra =Wheel of Life) ជាធម្មតា សង្ខារ ត្រូវបានគេបញ្ជាក់ថា ជាស្មូនឆ្នាំង(potter)ដែលផលិត ឆ្នាំង(pot)។

សង្ខារ (Volitional formation) នាំទៅរកឲ្យមានចំណង បន្ទាប់ទៅទៀត[១]

សង្ខារ sankhara​(ពាក្យបាលី) ជាពាក្យដែលមានប្រយោជន៍ ដើម្បីពិនិត្យអង្គេត ប្រសិនបើអ្នកនឹងព្យាយាមដើម្បីធ្វើឲ្យជាក់ច្បាស់ អំពីធម៌នៃព្រះពុទ្ធសាសនា។ ពាក្យនេះ ត្រូវបានកំណត់អត្ថន័យដោយ ពុទ្ធសាសនិកទាំងឡាយ ក្នុងអត្ថន័យជាច្រើនយ៉ាង បែបដូចជា ធម៌ជាហេតុបច្ច័យ(conditioned phenomena) ការចងចិត្ត(disposition) ចរន្តចិត្ត(impulse) ការសោយអារម្មណ៍(mental impression) និងការបង្កើតឲ្យមានបច្ច័យតាក់តែង(volitional formation)ជាកម្លាំងសកម្មភាពនៃចិត្តជាបច្ច័យ ជាកម្លាំងក្រឹតក្រមនៃចិត្ត និងការចម្រើននៃចិត្ត។

សង្ខារ ជាខ័ន្ធទី៤ ក្នុងចំណោមខ័ន្ធ៥(the Five Skandhas) ហើយជាចំណងទី២ ក្នុងចំណោមចំណង១២(the Twelve Links of Dependent Origination) ដូច្នេះវាជាអ្វីមួយដែលចង្អុលបង្ហាញ ក្នុងការបង្រៀនខាងព្រះពុទ្ធសាសនា។​​សង្ខារជាចំណងដែលចងភ្ជាប់ជាមួយនឹង កម្មkarma យ៉ាងជិតស្និតផងដែរ។

យោងទៅតាម ភិក្ខុសង្ឈថេរវាទ(Theravada Buddhist) និង ពោធិភិក្ខុ( Bhikkhu Bodhi)ដែលជាអ្នកក្លៀវក្លា បង្ហាញឲ្យឃើញថា ពាក្យសង្ខារមិនមានពាក្យណាមួយស្មើន័យប្រាកដក្នុងភាសាអង្គគ្លេសទេ។ “ពាក្យ សង្ខារ មានប្រភពមកពីបុព្វបទ សំ(sam) មានន័យថា រួមគ្នា(together) ដែលបូកបញ្ចូលជាមួយនឹងពាក្យ ការៈ​ kara មានន័យថា ការធ្វើ។ សង្ខារ មានអត្ថន័យជារួមថា ការធ្វើរួមគ្នា សភាវៈធម៌ដែលធ្វើអំពើ ជាមួយសភាវៈធម៌ដ៏ទៃទៀត ឬ សភាវៈធម៌ដែលត្រូវបានបង្កើតដោយ ការរួមផ្សំធាតុមួយនៃសភាវៈធម៌ដ៏ទៃទាំងឡាយឯទៀត។”

ចូរក្រឡែកមើលឧទាហរណ៏ខាងក្រោម៖

ក្នុងសៀវភៅ អ្វីដែលព្រះសម្មាសម្ពុទ្ធបានទូន្មានប្រៀនប្រដៅនេះ What the Buddha Taught (Grove Press, 1959) វ៉ាល់ផល រ៉ាហុល( Walpola Rahula) បានពន្យល់ថា សង្ខារ samskara​) អាចសំដៅដល់ “ហេតុបច្ច័យទាំងអស់ (all conditioned) មានអន្តរកម្មនឹងគ្នា(interdependent) អ្វីៗដែលជាប់ទាក់ទង និង​ ភាវៈទាំងឡាយ ទាំងអន្តររវាងចិត្ត និងកាយរួមគ្នា។”


បញ្ចេញមតិយោបល់ 

Array