តំបន់ អេកូទេសចរណ៍ អារ៉ែង ។

ខេត្តកោះកុងទាំងមូលជាខេត្តដែលប្រកបដោយសក្តានុពលទេសចរណ៍ធម្មជាតិ សត្វព្រៃ ​និង តំបន់បូរាណមួយចំនួន។  ក្នុងនោះ តំបន់អេកូទេសចរណ៍អារ៉ែង ជាតំបន់ដែលមានសក្តានុពលខ្លាំងជាងគេ ដោយសារមានព្រៃភ្នំ ទឹកស្ទឹង ទឹកជ្រោះ ។

តំបន់អេកូទេសចរណ៍អារ៉ែងមានចម្ងាយប្រមាណ២៤គីឡូម៉ែត្រពីទីរួមស្រុកថ្មបាំងដែលស្ថិតក្នុងភូមិសាស្ត្រភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង មានសក្តានុពលលើទី១. ព្រៃភ្នំ ២. ទឹកជ្រោះ ៣. សត្វព្រៃ ៤. ត្រីនាគ ៥. ក្រពើភ្នំ ៦. រូងភ្នំបូរាណ និង៧. របាំប្រពៃណី។ (សូមមើលផែនទី)


ទស្សនារូបភាព ៣៦០ ដឹក្រ ខាងក្រោមនេះ៖


ក្នុងលក្ខខណ្ឌធនធានធម្មជាតិដ៏អស្ចារ្យ នៃតំបន់ដងស្ទឹងអារ៉ែង ដែលជាទីតាំងសម្បូរទៅដោយ​ព្រៃភ្នំ ជ្រោះជ្រង ជ្រលង ដងអូរ និងសត្វព្រៃគ្រប់ប្រភេទ ជាពិសេសជាតំបន់ដែលមាននូវធនធានសត្វ​ព្រៃកំរៗ មួយចំនួនដូចជាៈ ដំរី ,ស្វា ,ក្រពើភ្នំ , ត្រីនាគ … ដែលភ្ញៀវទេសចរ​អាចទៅទស្សនាសត្វទាំងអស់នោះ បានតាមរយៈទេសចរណ៍បែបផ្សងព្រេង និងសិក្សាស្រាវជ្រាវ។ លើសពីនេះទៅទៀតភាពទាក់ទាញនៃធម្មជាតិ ដ៏ស្រស់បំព្រងដែលមានក្នុងតំបន់អារ៉ែងដូចជា ទឹកធ្លាក់ រូងភ្នំបូរាណ តំបន់ខ្ពង់រាប និងភ្នំដែលអាចអោយ អ្នកទស្សនាទាំងអស់មានភាពរីក​រាយអារម្មណ៍ស្រស់ថ្លា និងមិនអាចបំភ្លេចបានជាមួយសកម្មភាពទេសចរណ៍ ផ្សេងៗដូចជា ការជិះកង់​, រទះគោ, ហែលទឹក, ឡើងភ្នំ, មើលសត្វស្លាប, បោះជុំរុំ, អុំទូកកាយ៉ាក និងសកម្មភាពជាច្រើនទៀត។ ម៉្យាងទៀតសម្បត្តិវប្បធម៌ និងប្រជាជននៅក្នុងតំបន់នោះគឺមានលក្ខណៈ ពិសេសសម្រាប់ទាក់ទាញភ្ញៀវទេសចរ។ ភ្ញៀវទេសចរអាចចំណាយពេលនៅតំបន់ដងស្ទឹងអារ៉ែង ដើម្បីស្វែង យល់ពីវិធីសាស្រ្តក្នុងការបិតស្រាបែប បូរាណ របាំប្រពៃណី វប្បធម៌ ទំនៀមទំលាប់ ម្ហូបអាហារ និងជីវភាព រស់នៅប្រចាំថ្ងៃ។


បញ្ចេញមតិយោបល់ 

Array


ឯកសារពិគ្រោ៖ https://www.moe.gov.kh/index/3586