កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១ នៅទីក្រុង ញូដេលី មានរឿងគួរអោយភ្ញាក់ផ្អើល និង ល្បីខ្លាំង ត្រូវគេចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក គឺថា តារាសម្តែងជនជាតិឥណ្ឌាលោក Aamir Khan បានប្រកាសផ្តល់អំណោយម្សៅ ១ គីឡូក្រាមក្នុងមួយកញ្ចប់ដល់គ្រួសារក្រីក្រ ។
មនុស្សជាច្រើនបានគិតថាវាមិនមានតម្លៃទេព្រោះ ១ គីឡូក្រាមស្ទើរតែគ្មានប្រយោជន៍ឬប្រហែលមិនគ្រាន់ទេសម្រាប់អាហារមួយពេល។ ប៉ុន្តែអ្នកដែលទីទាល់ក្របានតម្រង់ជួរដើម្បីទទួលយកម្សៅ ១ គីឡូក្រាមនោះ។ បន្ទាប់ពីបើកកញ្ចប់ម្សៅនោះ ពួកគេបានឃើញប្រាក់ចំនួន ១៥,០០០ រូពី (ប្រហែល 200$)ក្នុងកញ្ចប់នីមួយៗ។
នេះគឺជាវិធីបរិច្ចាគដ៏អស្ចារ្យ និងឆ្លាតវៃមួយ ដែលមានតែអ្នកដែលត្រូវការជំនួយពិតប្រាកដប៉ុណ្ណោះដែលគិតថាម្សៅ ១ គីឡូពិតជាមានតម្លៃសម្រាប់ជីវិតរបស់ពួកគេ។
✍ បញ្ចេញមតិយោបល់
Array