ព្រះធម៌និយាយអំពី កិលេស (គ្រឿងសៅហ្មងចិត្ត)។

  • សង្កប្បរាគោ បុរិសស្ស កាមោ រាគៈ ដែលកើតឡើងព្រោះតម្រិះ ជាកាមរបស់ បុរស។
  • ន សន្តិ កាមា មនុជេសុ និច្ចា កាមទាំងឡាយដ៏ទៀងទាត់ ក្នុងពួកមនុស្សមិនមាន ឡើយ។
  • កាមេហិ លោកម្ហិ ន ហត្ថិ តិត្ថិ សេចក្តីឆ្អែតដោយកាមទាំងឡាយមិនមានក្នុង លោកឡើយ។
  • កហាបណវស្សេន តិត្តិ កាមេសុ វិជ្ជតិ សេចក្តីឆ្អែតក្នុងកាមទាំងឡាយ ដោយ ភ្លៀងគឺកហាបណៈមិនមានឡើយ។
  • នត្ថិ កាមា បរំ ទុក្ខំ ទុក្ខក្រៅពីកាមមិនមាន។
  • នត្ថិ តណ្ហាសមា នទី នទីស្មើដោយតណ្ហាមិនមាន។
  • ឥច្ឆា លោកស្មិ ទុជ្ជហា ឥច្ឆា គេលះបង់បានដោយកម្រក្នុងលោក។
  • ឥច្ឆា ហិ អនន្តគោចរា មែនពិត ឥច្ឆា គោរចរកទីបំផុតគ្មាន។
  • ឥច្ឆា នរំ បរិកស្សតិ ឥច្ឆា តែងទាញកន្រ្តាក់នូវនរជន។
  • នត្ថិ រាគសមោ អគ្គិ ភ្លើងរស្មីដោយរាគៈមិនមាន។
  • លោភោ ធម្មានំ បរិបន្ថោ សេចក្តីលោភជាអន្តរាយដល់កុសលធម៌ទាំងឡាយ។
  • អតិលោភោ ហិ បាបកោ សេចក្តីលោភលន់ជាបាបពិត។
  • នត្ថិ មោហសមំ ជាលំ បណ្តាញស្មើដោយមោហៈមិនមាន។
  • ភិយ្យោ ច កាមេ អភិបត្ថយន្តិ អ្នកបរិភោគកាម រឹងរឹតតែប្រាថ្នានូវកាមទាំងឡាយ ។
  • ឧុនា វ ហុត្វាន ជហន្តិ ទេហំ អ្នកបរិភោគកាមសុទ្ធតែជាអ្នកខ្វះខាតរៀងរហូតដល់ លះបង់រាងកាយទៅ។
  • ភោគតណ្ហាយ ទុម្មេធោ ហន្តិ អញ្ញេវ អត្តនំ ព្រោះចំណង់ក្នុងភោគៈ ទើប​មនុស្សល្ងង់ សម្លាប់ខ្លួនឯង ដូចសម្លាប់អ្នកដទៃ។
  • អវិជ្ជានិវុតា បាសា សត្វទាំងឡាយសុទ្ធតែត្រូវអវិជ្ជាបិទបាំង។

បញ្ចេញមតិយោបល់ 

Array