កោះ កុលសម្ព័ន្ធ ណត សិនធីណិល នៅតែជាកោះអាថ៌កំបាំងរហូតមកទល់បច្ចុប្បន្ននេះ ។

សឹងតែគ្រប់ទិសទីនៅលើភពផែនដីរបស់យើង  លែងមានអាថ៌កំបាំងទៀតហើយ មកទល់ពេលនេះសតវត្សទី ២១ ព្រោះថា ផ្កាយរណប និង ប្រទេសទូទាំងពិភពលោក បានទាក់ទងគ្នាតាមរយៈមធ្យោបាយទំនាក់ទំនងផ្សេងៗ សូម្បីតែទីកន្លែងណាដ៍ឆ្ងាយ និង មិនធ្លាប់ទៅដល់ពីមុនមក ក៍ពេលនេះ យន្តហោះ និង ឧទ្ធម្ភាចក្រទៅដល់បានដែរ។

តែទោះបីយ៉ាងណាក៍ដោយ  ពិភពលោកនៅខ្វះចន្លោះមួយកន្លែង ដែលនៅតែជាអាថ៌កំបាំង នោះគឺ៖ កោះកុលសម្ព័ន្ធ ណត សិនធីណិល។ អ្នកស្រាវជ្រាវបរទេស អ្នកទេសចរ និង មន្រ្តីរដ្ឋាភិបាលប្រទេសឥណ្ឌា និង ប្រទេសជិតខាងកោះនេះ​ផ្សេងទៀត  ធ្លាប់ប៉ុនប៉ងចូលទៅកាន់កោះនេះ ច្រើនលើកច្រើនសារ ។  អ្នកខ្លះទៅកាន់កោះនេះ​ដោយទូកឈើ ឬ អូប័រ  ខ្លះទៀតជិះ ឧទ្ធម្ភាចក្រ និង អ្នកខ្លះទៀត បង្ហោះដ្រូន (Drone) ពីចំងាយ គោលបំណងសឹងដូចគ្នា គឺថា ចង់ដឹង ចង់ស្គាល់អោយបានច្បាស់អំពីកោះនេះ ជាពិសេស ចង់ដឹងអំពីក្រុមកុលសម្ព័ន្ធ ណត សិនឌីណិល ហើយពួកគេគិតថា នៅមានអាថ៌កំបាំងជាច្រើនផ្សេងៗទៀត។

ក្រុមកុលសម្ព័ន្ធនេះ ពុំដែលចង់មានទំនាក់ទំនងមកកាន់ពិភពលោកខាងក្រៅឡើយ ហើយតែងតែការពារបានយ៉ាងល្អ កុំអោយអ្នកក្រៅចូលទៅកាន់កោះនេះបាន ដោយប្រើឧបករណ៍ជាអាវុធ គឺធ្នូ ស្នា ព្រួញ លំពែងឈើមុតស្រួច បាញ់ និង គប់ គ្រវែងទៅកាន់អ្នកដែលប៉ុនប៉ងចូលទៅកាន់កោះនេះ។ និយាយជារួម ក្រុមកុលសម្ព័ន្ធ មិនចង់អោយប្រទេសណាមួយ មកគ្រប់គ្រង ឬដណ្តើមយកកោះនេះឡើយ ហើយពួកគាត់ក៍មិនដែលចង់ ចង់ឮ ឬចង់មានទំនាក់ទំនងអ្វី ជាមួយពិភពលោកខាងក្រៅដែរ។

សូមបញ្ជាក់ថា ក្រុមកុលសម្ព័ន្ធនេះ រស់នៅតាមរបៀបមនុស្សសម័យដើម បុរាណ។ ហើយធ្លាប់សម្លាប់មនុស្សដែលប៉ុនប៉ងចូលទៅកាន់កោះនេះទៀតផង។ ទីតាំងកោះនេះ ស្ថិតនៅក្នុងចំណោមក្រុមកោះ អានដាម៉ាន (Andaman) មហាសមុទ្រឥណ្ឌា។

 


✍ បញ្ចេញមតិយោបល់
Array