ពេលអ្នកខឹង ចូរអនុវត្តវិធីដ៍មានប្រសិទ្ធភាពនេះ!

១. ពិចារណាហេតុផលរបស់កំហឹងៈ
ហេតុគឺមកពីទើសចិត្ត ចង់ឲ្យគេធ្វើតាមចិត្តខ្លួន មកពីគេរំលោភបំពានមកលើផលប្រយោជន៍ខ្លួន ហេតុមកពីការមានះប្រកាន់លើការយល់ឃើញរបស់ខ្លួន ។ ផលរបស់កំហឹងគឺវិនាសញាតិ វិនាសខ្លួន បញ្ហាដោះស្រាយបានមិនមែនទាល់តែប្រើកំហឹងនោះទេ ស្លាប់ទៅបដិសន្ធិទៅនរកជាដើម ។

២. ស្វែងរកអ្វីដែលល្អៗមកជំនួសកំហឹង៖
ដើរចេញ ខ្ជិលសន្សំរឿង ចាញ់ជាព្រះឈ្នះជាមារ(បើជាមួយគ្រួសារខ្លួនឯង ជាមួយអ្នកដទៃមិនត្រូវទេបើរឿងនោះធំ) ចេញដើរលេង ស្តាប់ធម៌ ធ្វើសមាធិជាដើម ។

៣. រំលឹករឿងល្អៗដែលអ្នកធ្លាប់បានធ្វើ ។

៤. ពិចារណាឲ្យបានវែងឆ្ងាយ ៖
កុំគិតឃើញតែគេខុស ខ្លួនឯងត្រូវ កុំគិតឲ្យកើតការថ្នាំងថ្នាក់ចិត្ត កុំចងក្រោធទុក កុំចិញ្ចឹមចិត្តគុំគួនសងសឹក គេមិនអាចយកអំពើអាក្រក់ទៅដោះស្រាយជាមួយអំពើអាក្រក់ហើយទទួលបានផលល្អនោះទេ ។ 

៥. ពិចារណាពីសីល សមាធិ វិបស្បនា នឹងបដិបត្តិវិបស្សនាចេញចាកទុក្ខវិញទើបជាការគួរខានមិនបាន ។


បញ្ចេញមតិយោបល់ 

Array


https://www.facebook.com/profile.php?id=100053789471656 (សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ថោងនីដាមុនី)