ចុតិ – បដិសន្ធិ (ការស្លាប់ និង ការចាប់កំណើតសារជាថ្មី)

ក្នុងពេល ចុតិ – បដិសន្ធិ បន្ទាប់ពីការបែកធ្លាយនៃចុតិចិត្តនៅក្នុងភពចាស់ បដិសន្ធិចិត្តដែលកើតឡើងនៅក្នុងភពថ្មី ប្រព្រឹត្តិទៅជាប់មិនដាច់នៅក្នុងក្រសែចិត្តនោះ មានទាំងសហជាតិបច្ច័យ ឧប្បនិស្សយបច្ច័យនិងផលកម្មជាដើម នាំគ្នាចេញមុខធ្វើការតាមកម្លាំងរៀងៗខ្លួន។

ព្រោះកម្មនិងឋាមពលដទៃទៀត ដែលមាននៅក្នុងក្រសែចិត្តនៃភពចាស់ ត្រូវបានបញ្ជូនទៅកាន់ក្រសែចិត្តនៃភពថ្មី។ ប្រសិនបើបុគ្គលនោះបានកើតជាមនុស្សទៀត សភាពនៃចិត្ត ចរិតឥរិយាបទរបស់គាត់ ។ល។ នឹងមានលក្ខណះដូចគ្នាច្រើនឬតិចទៅនឹងបុគ្គលនោះ កាលពីក្នុងអតីតជាតិ ដោយសារឧប្បនិស្សយបច្ច័យចាប់ផ្តើម រលាចេញមកសន្សឹមៗ។ ឧទាហរណ៍ ៖ ពីមុនធ្លាប់សន្សំនិស្ស័យរករឿងគេ លុះធំដឹងក្តីបន្តិចម្តងរលាចេញចរិតឧប្បនិស្ស័យកោងកាចដើររករឿងបង្កហេតុជាមួយគេឯង។

អ្នកខ្លះទៀត កាលអតីតជាតិធ្លាប់សន្សំទានសីល លុះកើតមកមិនទាន់ចេះដើរផងក៏ចេះដាក់ទានក៏មាន។ចិត្តអាក្រក់ផ្តល់តែទុក្ខសោកដល់យើង។ ចិត្តល្អប្រកបដោយបញ្ញាផ្តល់ក្តីសុខឲ្យយើង ព្រោះហេតុនេះទើបយើងត្រូវតែខំអប់រំដុសខាត់សំអាតចិត្តពីជាតិនេះ(ចិត្តជាអ្នកទៅកើតទៀត) ដើម្បីមានក្តីសុខនៅបរលោកនាយ ! ។


បញ្ចេញមតិយោបល់ 

Array


ឯកសារពិគ្រោះ ៖  https://www.facebook.com/profile.php?id=100053789471656