អត្ថានុរូប (បា. អត្ថ “ន័យ, សេចក្ដី” + អនុរូប “សមទៅតាម, ត្រូវតាមទំនង”) ន័យរបស់ពាក្យដែលសមទៅតាមសេចក្ដី, ន័យរបស់ពាក្យត្រង់ៗ, ន័យដែលមិនបង្វិលបញ្ចៀសខុសឃ្លាតចាកសេចក្ដីដើម គឺពាក្យដែលមិនប្រើជាសេចក្ដីប្រៀបប្រដូច ។
គំនិត និង ចំណេះដឹង, អក្សរសាស្រ្តខ្មែរ
អត្ថបដិរូប និង អត្ថានុរូប មានន័យដូចម្តេច?
អត្ថបដិរូប (បា. អត្ថ “សេចក្ដី, ន័យ” + បដិរូប >
អត្ថប្បដិរូប “ប្រដូច, ប្រៀបធៀប”) សេចក្ដីប្រៀបធៀប, ន័យប្រដូច គឺន័យរបស់ពាក្យដែលបង្វិលបញ្ចៀសពីន័យត្រង់ៗ ដូចជាពាក្យថា “ស៊ី” តាមអត្ថានុរូប គឺន័យត្រង់ៗទៅតាមដំណើរដើមថា “បរិភោគភោជនាហារ” តែបើគេយកទៅប្រើជាសេចក្ដីប្រៀបប្រដូចវិញ បែរជាមានន័យផ្សេងពីន័យដើម ដូចជា “ស៊ីគ្នា” គឺសមគ្នា, ត្រូវគ្នា, “ស៊ីថ្លៃ” គឺយកតម្លៃច្រើន ។ “ស៊ីថោក” គឺយកតម្លៃថោក យ៉ាងនេះជាដើម ហៅថា អត្ថបដិរូប (គួរប្រើជាអត្ថប្បដិរូប) ។