សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន ជិតក្រុងសាវត្ថី ព្រះអង្គទ្រង់ប្រកាសសម្ដែងនូវមិច្ឆាទិដ្ឋិ គំនិតយល់ឃើញខុស១០យ៉ាង ដែលពួកមនុស្សក្រៅព្រះពុទ្ធសាសនាកាន់យករៀងៗខ្លួន ឈ្លោះប្រកែកគ្នាថា ខ្លួនឯងយល់ត្រូវ ឯអ្នកដទៃយល់ខុស។
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន ជិតក្រុងសាវត្ថី ព្រះអង្គទ្រង់ប្រកាសសម្ដែងនូវមិច្ឆាទិដ្ឋិ គំនិតយល់ឃើញខុស១០យ៉ាង ដែលពួកមនុស្សក្រៅព្រះពុទ្ធសាសនាកាន់យករៀងៗខ្លួន ឈ្លោះប្រកែកគ្នាថា ខ្លួនឯងយល់ត្រូវ ឯអ្នកដទៃយល់ខុស ។ ការយល់ខុសទាំង១០នេះជាគ្រឿងចង់ឆ្វាក់បដិសន្ធិរបស់សត្វឱ្យវិលវល់ក្នុងវាលវដ្តសង្សារគ្មានទីបំផុតឡើយ ។
មិច្ឆាទិដ្ឋិទាំង ១០ យ៉ាងនោះ គឺ៖
- យល់ថាលោកនេះទៀង
- លោកមិនទៀង
- លោកមានទីបំផុត
- លោកមិនមានទីបំផុត
- ជីវៈនោះគឺសរីរៈនោះ
- ជីវៈដទៃ សរីរៈដទៃ
- សត្វស្លាប់ហើយកើតទៀត
- សត្វស្លាប់ហើយមិនកើតទៀត
- សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មាន
- សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ។
មិច្ឆាទិដ្ឋិទាំង១០នេះ ព្រះដ៏មានព្រះភាគ ទ្រង់មិនត្រាស់ព្យាករនូវចំណុចណាមួយឡើយព្រោះព្រះអង្គយល់ថា កាលបើ សត្វលោកយល់ឃើញទៅតាមមិច្ឆាទិដ្ឋិទាំង១០នេះណាមួយ គឺជាការប្រព្រឹត្តទៅនាំឲ្យមានជាតិ ជរា ព្យាធិ មរណៈ សោកខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្ដីចង្អៀតចង្អល់ចិត្តដោយពិត ។