ស្ដ្រីចំណាស់សួរទៅព្រះពុទ្ធថា៖ “ធ្វើម្ដេចទើបឈប់ក្រ?”

មានស្ដ្រីចំណាស់ខ្សត់ទ្រព្យម្នាក់ថ្លែងសួរដោយអស់សង្ឃឹមទៅកាន់ព្រះពុទ្ធពេលទ្រង់កំពុងបិណ្ឌបាតថា៖

“បើខ្ញុំករុណាក្រខ្សត់យ៉ាងនេះ តើនឹងអាចប្រគេនចង្ហាន់ថ្វាយព្រះអង្គនិងលោកសង្ឃឯទៀតយ៉ាងម៉េចកើត? តើធ្វើម៉េចទើបអាចចាកផុតពីភាពក្រខ្សត់?”

ព្រះពុទ្ធទ្រង់មានពុទ្ធដីកាតបថា៖ “នេះមកពីអ្នកមិនចេះធ្វើទាន?”

ស្ដ្រីចំណាស់ក៏តប៖ “តើត្រូវធ្វើទានយ៉ាងម៉េចបើមិនមានទ្រព្យកាសផង?”

ព្រះពុទ្ធទ្រង់មានពុទ្ធដីកាតបថា៖ “អ្នកអាចធ្វើទានដោយរបស់ជាច្រើន មិនចាំបាច់តែទ្រព្យឬប្រាក់កាសឬក៏វត្ថុនំចំណិអីនោះទេ”

ទ្រង់មានពុទ្ធដីកាបន្តថា៖ “មុខរបស់អ្នកអាចញញឹម រីករាយ សើច សប្បាយបានដើម្បីឱ្យមនុស្សជុំវិញសប្បាយចិត្តសាយកង្វល់។ មាត់របស់អ្នកអាចប្រើវាដើម្បីនិយាយពាក្យល្អៗ លើកទឹកចិត្តមនុស្សគ្រប់គ្នាអោយរីករាយ ឬក៏លួងលោមពួកគេនៅពេលដែលពួកគេកំពុងជួបទុក្ខសោក។” “ចិត្តរបស់អ្នកអាចបើកចិត្តអោយទូលាយ ផ្តល់ការគោរព ការជឿជាក់ និងសណ្តានចិត្ត។រីឯភ្នែករបស់អ្នកអាចសម្លឹងមើលទៅអ្នកដទៃដោយមេត្តាធម៌។ ខ្លួនប្រាណរបស់អ្នកអាចប្រឹងប្រែងប្រើវាជាជំនួយដល់អ្នកដទៃ។” “បើអាចធ្វើបានទាំងនេះមានន័យថាអ្នកបានធ្វើទានយ៉ាងធំធេងដល់អ្នកនៅជុំវិញខ្លួន! តាមពិតអ្នកមិនក្រទេបើអ្នកចេះធ្វើទាន! ក្រចិត្តទើបហៅថាក្រ”៕


បញ្ចេញមតិយោបល់ 

Array