បុគ្គល​ទ្រុស្តសីល​ សំដៅលើបុគ្គលបែបណា?

បុគ្គល​អ្នក​ទ្រុស្តសីល ស្អប់​ធម៌ ជា​ប្រភេទ​មនុស្ស​អន់​  មិន​ស្វែង​យល់​ដល់​សេចក្តី​ពិត ពួក​គេ​នឹង​ធ្លាក់​ចូល​ក្នុង​សេចក្តី​បង្រៀន​ក្លែងក្លាយ ដែល​នាំ​ទៅ​ដល់​ការ​ខាតបង់​ពេលវេលា ទ្រព្យសម្បត្តិ និង​អាច​ឈាន​ដល់​ជីវិត​ក៏​មាន ។

មនុស្ស​នៅ​ក្នុង​ក្រុម​នេះ​  នឹង​ធ្វើខ្លួន​ងាយ​ឲ្យ​អ្នក​ដទៃ​បោក​បញ្ឆោត បំភ័យ ឬ​អូស​ទាញ​ឲ្យ​ធ្វើអំពើ​ផ្សេង​ៗ​ដែល​គ្មាន​ភាព​ប្រាកដនិយម ដូច​ជា​ត្រូវ​គេ​បោក​ឲ្យ​ជឿ​លើ​ការ​សាក់​លើ​ខ្លួនប្រាណ ការ​ទិញ​កន្សែង​យ័ន​, ការ​ទិញ​ថ្នាំបុរាណ​ធ្វើ​ពី​ឫស​ឈើ​ឬ​ឆ្អឹង​សត្វ​, ការ​ស្រោច​ទឹក​លើករាសី​, ការ​ទស្សន៍​ទាយ​មើល​អនាគត​ជាដើម ។

មនុស្ស​ក្រុម​នេះ​  នឹង​ងាយ​ត្រូវ​គេ​បញ្ឆោត​ឲ្យ​ចំណាយ​ពេលវេលា ទ្រព្យសម្បត្តិ ឬ​ជីវិត​ទៅ​លើ​គោល​លទ្ធិ​ណា​មួយ​​ដែល​គ្មាន​ហេតុផល ។ ពួក​គេ​នឹង​ក្លាយទៅជា​មនុស្ស​ងាយ​នឹង​ធ្លាក់​ចូល​ក្នុង​ការ​បញ្ជា​របស់​ជន​បោកប្រា​ស់​​ដែល​រង់ចាំ​ឱកាស​កេងប្រវ័ញ្ច​យក​ប្រយោជន៍​ទៅ​បម្រើ​បុគ្គល​ផ្ទាល់ខ្លួន​ឬ​បក្សពួក​របស់​គេ ដែល​ទាំង​អស់នេះ​ជា​ហេតុ​នាំ​ឱ្យ​វិនាស​ទាន់ហន់ ។