សឹងតែគ្រប់គ្នា ចូលចិត្តញុំាផ្លែត្របែក តោះ! ចុចអានគុណសម្បត្តិ ៨ យ៉ាងរបស់ផ្លែត្របែក។
- ជំនួយដល់ខួរក្បាលរបស់អ្នក 👉 ផ្លែត្របែកមានវីតាមីន B3 និងវីតាមីន B6 ដែលជួយធ្វើឱ្យឈាមរត់ទៅកាន់ខួរក្បាលបង្កើនមុខងារនៃការយល់ដឹងនិងសម្រាកសរសៃ ។
- ប្រឆាំងស្ត្រេស អារម្មណ៍តប់ប្រមល់ 👉ដឲម៉ាញ៉េស្យូមដែលមានវត្តមាននៅក្នុងផ្លែត្របែក ជួយធ្វើឲ្យសាច់ដុំ និងសរសៃប្រសាទនៃរាងកាយ បានឈប់សម្រាក។
- ជួយការពារពីការឈឺធ្មេញ និង ហើមអញ្ចាញធ្មេញ 👉ញ៉ាំស្លឹកត្របែក ជាមធ្យោបាយដោះស្រាយបញ្ហារដ៏ប្រសើរបំផុតសម្រាប់ជំងឺធ្មេញ ហើមអញ្ចាញធ្មេញ និងដំបៅមាត់។ ស្លឹកត្របែកមានសកម្មភាពប្រឆាំងនឹងការរលាកដ៏ខ្លាំងក្លា និងមានសមត្ថភាពប្រឆាំងបាក់តេរីឆ្លងមេរោគ និងសម្លាប់មេរោគ។
- ជួយដល់បេះដូង 👉 ផ្លែត្របែកជួយបង្កើនតុល្យភាពសូដ្យូមនិងប៉ូតាស្យូមនៃរាងកាយ។ ផ្លែត្របែកដ៏អស្ចារ្យមួយនេះ ជួយបង្កើនកំរិតគុណភាពនៃកូលេស្តេរ៉ូលល្អឲ្យកាន់តែប្រសើរឡើង។ផ្លែត្របែក ក៏ជួយកាត់បន្ថយកម្រិត កូលេស្តេរ៉ូលអាក្រក់ផងដែរ ដែលរួមចំណែកដល់ការវិវត្តនៃជំងឺបេះដូង។
- ជួយដល់ភ្នែក 👉 វត្តមាននៃវីតាមីន អា (A) នៅក្នុងផ្លែត្របែកត្រូវបានគេទទួលស្គាល់ថា វាជួយដល់សុខភាពភ្នែក។ វាមិនត្រឹមតែជួយទប់ស្កាត់ការខូចខាតនៃភ្នែកប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងធ្វើអោយប្រសើរឡើងដល់ភ្នែកទៀតផង។
- កាត់បន្ថយហានិភ័យ ជំងឺមហារីក 👉 ផ្លែត្របែកអាចទប់ស្កាត់ការអភិវឌ្ឍនៃជំងឺទឹកនោមផ្អែម វត្តមានជាតិសរសៃ ធានាថាកម្រិតជាតិស្ករត្រូវបានគ្រប់គ្រងបានយ៉ាងល្អ។ សារធាតុដ៏ទៃទៀតនៅក្នុងផ្លែត្របែក គឺអាចទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមហារីក។
- ជួយដល់ប្រព័ន្ធការពាររាងកាយ 👉តើអ្នកដឹងទេថា ផ្លែត្របែក គឺជាប្រភពនៃវីតាមីន C ដែលមានច្រើនជាងគេបំផុត? ជាការពិតណាស់ផ្លែត្របែក មានផ្ទុកវីតាមីន C ចំនួន 4 ដងដែលមាននៅក្នុងក្រូច។ វីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារប្រឆាំងនឹងការឆ្លងជំងឺទូរទៅ និងធាតុបង្ការជំងឺផ្សេងៗជាច្រើនទៀត។
- ជួយសម្រកទំងន់👉ផ្លែត្របែកអាចជាអាហារសម្រកទំងន់មួយ យ៉ាងល្អ។ ផ្លែត្របែកខ្ចីក៏មានជាតិស្ករតិចណាស់ដែរបើប្រៀបធៀបទៅនឹងផ្លែប៉ោម ក្រូច ទំពាំងបាយជូរ និងផ្លែឈើដទៃទៀត។
✍ បញ្ចេញមតិយោបល់
Array